នាព្រឹកថ្ងៃសៅរិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា និងឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ អង្គមិទ្ទីញត្រូវបានប្រារព្ធឡើងដើម្បីរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្រ្ត នៃដំណើចាប់ផ្តើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្យ ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពល ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៥ (២ធ្នូ១៩៧៨-២ធ្នូ ២០២៣) ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា” ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្សតស៊ូ ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ ពីការកាប់សម្លាប់យ៉ាងរង្គាល នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ប៉ុលពត ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន